មនុស្សតែងតែនិយាយថា អាហារពេលព្រឹកសំខាន់ជាងគេបង្អស់។ ប៉ុន្តែតើអ្នកដឹងអំពីមូលហេតុវាដែរឬទេ? ប្រសិនបើអ្នកមិនដឹងទេ មិនអីទេ យើងនឹងពន្យល់អ្នក! តើអ្នកធ្លាប់ឆ្ងល់ពាក្យថា – breakfast – មកពីណាទែ? Breakfast មានន័យថា breaking the fast!
វាសំខាន់សម្រាប់យើងក្នុងការទទួលទានអាហារពេលព្រឹក ដោយសារតែវាជួយធ្វើឲ្យមានដំណើរការនៅក្នុងរាង្គកាយយើងក្នុងអំឡុងពេលទទួលទាន និងការមិនទទួលទាន ព្រមទាំងផ្តល់ធនធានសម្រាប់រាង្គកាយ ដើម្បីឲ្យរាង្គកាយយើងអ្នកកំចាត់ខ្លាញ់ពេញមួយថ្ងៃបាន។ សម្រាប់អ្នកដែលចង់មានរាង្គស្លីម វាមិនល្អទេបើអ្នកមិនទទួលទានអាហារពេលព្រឹក ដោយសារតែអ្នកនឹងឃ្លានទទួលទានអាហារផ្សេងទៀត (អាចជាអាហារដែលមានជាតិស្ករ និងអាហារសម្រន់ដែលមានកាឡូរីខ្ពស់) នៅពេលថ្ងៃ!
អាហារពេលព្រឹកគឺពិតជាសំខាន់ក្នុងការផ្តល់សារធាតុចិញ្ចឹមដូចជា វីតាមីន និងការបូនអ៊ីដ្រាតដែលរាង្គកាយអ្នកត្រូវការពេញមួយថ្ងៃ។ វាក៏មានតួនាទីក្នុងការផ្តល់ថាមពលដើម្បីឲ្យអ្នកមានថាមពលពេញមួយថ្ងៃ។ ក្រៅពីតម្រូវការរាង្គកាយ អាហារពេលព្រឹកក៏សំខាន់សម្រាប់សុខភាពខួរក្បាល ដោយវាបង្កើនកម្រិតគ្លុយកូសក្នុងឈាម សម្រាប់ឲ្យខួរក្បាលយើងមានដំណើរការល្អប្រសើរ។
យើងទាំងអស់គ្នាសុទ្ធតែដឹងថា មនុស្សភាគច្រើនសុទ្ធតែរវល់ ហើយពេលខ្លះទៀត សឹងតែមិនមានពេលសម្រាប់ទទួលទានអាហារពេលព្រឹក។ ក៏ប៉ុន្តែ យើងមិនត្រូវការអាហារពេលព្រឹកដ៏ធំសម្បើមនោះទេ។ យើងគ្រាន់តែត្រូវការអ្វីមួយសម្រាប់ចាប់ផ្តើមថ្ងៃរបស់យើង។ គ្រាប់ធញ្ញជាតិ Nature’s Heart Nuts & Dried Fruit អាហារសម្រន់ផ្លែឈើក្រៀមរបស់យើង មានច្រើនជម្រើសសម្រាប់យើងក្នុងការពង្រីកអាហារពេលព្រឹករបស់យើង។ ពួកវាមានផ្ទុកទៅដោយសារធាតុហ្វាយប័រសម្រកទំងន់ និងងាយស្រួលក្នុងការទទួលទានជាអាហារសម្រន់។
ដូច្នេះអ្នកលែងមានលេសក្នុងការរំលងអាហារពេលព្រឹករបស់អ្នកទៀតហើយ។ សូមចាប់ផ្តើមយកអាហារសម្រន់របស់យើង ដែលមានដូចជាគ្រាប់ស្វាយចន្ទី គ្រាប់អាល់ម៉ុនមួយកញ្ចប់ ហើយទទួលទានវានៅពេលព្រឹក!